Monday, 22 May 2017

ណាត់គ្នាវ៉ៃមួយស្មើ ដល់ពេលម៉ោងប្រកួត ពុទ្ធោអើយស្រាប់តែ ១០នាក់ចូលវ៉ៃម្នាក់… អ្នកចាញ់ទៅប្តឹងប៉ូលិស ឯអ្នកឈ្នះរត់ទៅផ្ទះអស់


នារីវ័យក្មេងម្នាក់ អះអាងថា ត្រូវបានសិស្សសាលាមួយក្រុម ប្រមាណ១០នាក់ បានព្រួតលើកគ្នាមកវ៉ៃ បណ្តាលឲ្យរងរបួសមុតក្រចក ស្នាមពេញមុខខូចសម្រស់អស់រលីង ផ្តើមចេញពីទំនាស់សម្តីឌឺដងដាក់គ្នា ទើបកើតទុក្ខមិនសុខចិត្ត ត្បិតខ្លួនចាញ់ប្រៀប ចាញ់កម្លាំងគូរបក្ខដិបក្ខ សម្រេចចិត្តរត់ទៅប្តឹងប៉ូលិស ខណៈដែលគូរសត្រូវនាំគ្នារត់គេចទៅផ្ទះអស់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅមុខវិទ្យាល័យ បណ្តុះបណ្តាលបច្ចេកទេស និងចំណេះទូទៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។




នារីវ័យក្មេង ដែលរងរបួសស្នាមពេញមុខ ជាអ្នកចាញ់ក្នុងសមរភូមិប្រយុទ្ធ មានឈ្មោះ រ ត ន អាយុ ១៩ឆ្នាំ ឈប់រៀន មានទីលំនៅជាប់សាលារៀនខាងលើ ។ ចំណែកគូរបក្ខដិបក្ខ នារីមួយក្រុមខាងលើប្រមាណ១០នាក់ ក្នុងនោះមានខ្ទើយម្នាក់ ជាសិស្សរៀនថ្នាក់ទៅ១១ វិទ្យាល័យខាងលើ ក្នុងនោះមាននារីម្នាក់ ដែលស្គាល់ឈ្មោះ សៅ សាវី អាយុ ១៧ឆ្នាំ ។

តាមការរៀបរាប់ ពីនារីរងគ្រោះ បានឲ្យដឹងថា កន្លងមករូបគេ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយ នារីឈ្មោះ សី សាវី ចេះតែឌឺដងដៀមដាមដាក់គ្នា រហូតបោះពាក្យបោះសម្តី វ៉ៃគ្នា១ស្មើ អាចលេង អាចបើកការប្រកួតបាន មិនចាំបាច់មានអាជ្ញារកណ្តាល ។


ទីបំផុតតាមអ្វីដែលពួកគេទាំង២នាក់ ណាត់គ្នាប្រកួត ស្រាប់ពេលលេចមុខ ភាគីម្ខាង១០នាក់ សម្រុកចូលទីលានប្រកួត ប្រដាប់ទៅដោយម្រាម ក្រចក ក្រញៅខ្ញាំ ខ្វាច ពេញមុខ ហើយនាំគ្នារត់ទៅផ្ទះបាត់អស់ នៅសល់តែនារីជាអ្នកចាញ់ មិនបានរត់ទៅផ្ទះ នឹងគេភ្លាមទេ រត់ទៅប៉ុស្តិ៍ប៉ូលិសដើម្បីសុំប្តឹង ក្នុងហេតុផលកើតទុក្ខមិនសុខចិត្ត ១០នាក់មកវ៉ៃម្នាក់ មានទាំងខ្ទើយមកជាមួយទៀត ។
ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែសម្តី ភាគីម្ខាងតែប៉ុណ្ណោះ នគរបាលរងចាំ ហៅស្វែងរកភាគីម្ខាងទៀត មកសួរនាំជាមុនសិន ៕ប្រភព

No comments:

Post a Comment