Monday, 22 May 2017

យុវតី​រូប​ស្រស់​ម្នាក់​​​ចុះ​ជួយ​លក់​ផ្កា​ទាំង​យប់​​ ព្រោះ​ចង់​ជួយ​ដូន​ចាស់​លក់​ផ្កា​មិន​ដាច់ (វីដេអូ​)​​​​​​​

យុវតី​រូប​ស្រស់​ម្នាក់​ឃើញ​ដូន​ចាស់​និង​កុមារ​ម្នាក់​​​លក់​​ផួង​ផ្កា​ម្លិះ​មិន​ដាច់នៅ​​ម្តុំ​​ ធនាគារកាណាឌីយ៉ា​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​ក៏​សុខ​ចិត្ត​​ចុះ​មក​​ជួយ​លក់​ផ្កា​ម្លិះ​ទាំង​នោះ​ឲ្យ​ជិត​អស់​នៅ​ក្នុង​រយៈពេល​​​ខ្លី​មួយ​ប៉ុណ្ណោះ។ បន្ថែម​ពី​ការ​លក់​ដាច់​​​​នេះ ​រូបគេ​ក៏​ទទួល​បានTips (ធិប​) ​ផង​ដែរ​ ប៉ុន្តែ​រូប​គេ​មិន​យក​​លុយ​នោះ​ឡើយ​ គឺ​ឲ្យ​ទៅ​ដូន​ចាស់​និង​កុមារ​លក់​ផ្កា​​ម្លិះ​​នោះ។​
តោះ​!​ ចង់​ដឹង​មាន​ទិដ្ឋភាព​យ៉ាង​​នោះ​ សូម​ទស្សនា​ខាងក្រោម​នេះ​




ណាត់គ្នាវ៉ៃមួយស្មើ ដល់ពេលម៉ោងប្រកួត ពុទ្ធោអើយស្រាប់តែ ១០នាក់ចូលវ៉ៃម្នាក់… អ្នកចាញ់ទៅប្តឹងប៉ូលិស ឯអ្នកឈ្នះរត់ទៅផ្ទះអស់


នារីវ័យក្មេងម្នាក់ អះអាងថា ត្រូវបានសិស្សសាលាមួយក្រុម ប្រមាណ១០នាក់ បានព្រួតលើកគ្នាមកវ៉ៃ បណ្តាលឲ្យរងរបួសមុតក្រចក ស្នាមពេញមុខខូចសម្រស់អស់រលីង ផ្តើមចេញពីទំនាស់សម្តីឌឺដងដាក់គ្នា ទើបកើតទុក្ខមិនសុខចិត្ត ត្បិតខ្លួនចាញ់ប្រៀប ចាញ់កម្លាំងគូរបក្ខដិបក្ខ សម្រេចចិត្តរត់ទៅប្តឹងប៉ូលិស ខណៈដែលគូរសត្រូវនាំគ្នារត់គេចទៅផ្ទះអស់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅមុខវិទ្យាល័យ បណ្តុះបណ្តាលបច្ចេកទេស និងចំណេះទូទៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។




នារីវ័យក្មេង ដែលរងរបួសស្នាមពេញមុខ ជាអ្នកចាញ់ក្នុងសមរភូមិប្រយុទ្ធ មានឈ្មោះ រ ត ន អាយុ ១៩ឆ្នាំ ឈប់រៀន មានទីលំនៅជាប់សាលារៀនខាងលើ ។ ចំណែកគូរបក្ខដិបក្ខ នារីមួយក្រុមខាងលើប្រមាណ១០នាក់ ក្នុងនោះមានខ្ទើយម្នាក់ ជាសិស្សរៀនថ្នាក់ទៅ១១ វិទ្យាល័យខាងលើ ក្នុងនោះមាននារីម្នាក់ ដែលស្គាល់ឈ្មោះ សៅ សាវី អាយុ ១៧ឆ្នាំ ។

តាមការរៀបរាប់ ពីនារីរងគ្រោះ បានឲ្យដឹងថា កន្លងមករូបគេ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយ នារីឈ្មោះ សី សាវី ចេះតែឌឺដងដៀមដាមដាក់គ្នា រហូតបោះពាក្យបោះសម្តី វ៉ៃគ្នា១ស្មើ អាចលេង អាចបើកការប្រកួតបាន មិនចាំបាច់មានអាជ្ញារកណ្តាល ។


ទីបំផុតតាមអ្វីដែលពួកគេទាំង២នាក់ ណាត់គ្នាប្រកួត ស្រាប់ពេលលេចមុខ ភាគីម្ខាង១០នាក់ សម្រុកចូលទីលានប្រកួត ប្រដាប់ទៅដោយម្រាម ក្រចក ក្រញៅខ្ញាំ ខ្វាច ពេញមុខ ហើយនាំគ្នារត់ទៅផ្ទះបាត់អស់ នៅសល់តែនារីជាអ្នកចាញ់ មិនបានរត់ទៅផ្ទះ នឹងគេភ្លាមទេ រត់ទៅប៉ុស្តិ៍ប៉ូលិសដើម្បីសុំប្តឹង ក្នុងហេតុផលកើតទុក្ខមិនសុខចិត្ត ១០នាក់មកវ៉ៃម្នាក់ មានទាំងខ្ទើយមកជាមួយទៀត ។
ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែសម្តី ភាគីម្ខាងតែប៉ុណ្ណោះ នគរបាលរងចាំ ហៅស្វែងរកភាគីម្ខាងទៀត មកសួរនាំជាមុនសិន ៕ប្រភព

ប្រពន្ធ​មាន​ផ្ទៃ​ពោះ ប្ដី​ទ្រាំ​អត់​បាន រក​ស្រី​ខាង​ក្រៅ ចុង​ក្រោយ​កើត​រឿង​ស្មាន​មិន​ដល់


ពិភព​លោក​ទាំង​មូល​នៅ​ជុំវិញ​ខ្ញុំ​ប្រែ​ជា​ខ្មៅ​ងងឹត​នៅ​ពេល​ដឹង​ថា ប្ដី​បាន​ឆ្លង​ជំងឺ​មួយ​ដែល​គ្មាន​ថ្ងៃ​មើល​ជា​ខណៈ​ខ្ញុំ​កំពុង​ពពោះ។ប្ដី​ខ្ញុំ​គឺ​ជា​ស្នេហា​ដំបូង​របស់​ខ្ញុំ ស្គាល់​គ្នា​តាម​រយៈ​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ។ គាត់​អាយុ​៣៣​ឆ្នាំ បង​ខ្ញុំ​ជិត​១០​ឆ្នាំ។ គាត់​ជា​មនុស្ស​ធ្លាប់​ឆ្លង​កាត់​ច្រើន និង​ចាស់​ទុំ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​គឺ​បាន​ចាប់​ផ្ដើម​ដោយ​សុភមង្គល។
មិន​ត្រឹម​តែ​ស្វាមី​នោះ​ទេ គឺ​គ្រួសារ​ទាំង​មូល​របស់​គាត់​ពេញ​ចិត្ត និង​ស្រលាញ់​ខ្ញុំ​គ្រប់ៗ​គ្នា។ ខ្ញុំ​ជឿជាក់​ប្ដី​១០០%​ព្រោះ​គាត់​មាន​ភាព​ម៉ត់ចត់​រាល់​កិច្ចការ។ មិត្តភ័ក្ដិ​តែង​ក្រើន​រំលឹក​ខ្ញុំ​ដែរ​ថា​មិន​គួរ​ទុក​ចិត្ត​អ្នក​ណា​ទាំង​ស្រុង​នោះ​ទេ ព្រោះ​យើង​មិន​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស​ឡើយ។មួយ​រយៈ​ពេល​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​ពពោះ​កូន​ដំបូង។ ដោយ​សារ​តែ​ប្ដី​ខ្ញុំ​ជា​កូន​ទោល ដូច​នេះ​ហើយ​គ្រួសារ​ខាង​ប្ដី​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​ទ្វេ​ដង។ ព្រោះ​តែ​យាយ​តា​ស្រលាញ់​ចៅ​ពេក​ក៏​បាន​ហាម​ប្ដី​ខ្ញុំ​មិន​ឲ្យ​រួមដំណេក​កំឡុង​ពេល​មាន​កូន​នោះ​ទេ ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ ប្ដី​ខ្ញុំ​ក៏​ស្ដាប់​តាម ដោយ​មិន​បាន​បង្ខំ​ខ្ញុំ​អ្វី​នោះ​ទេ។

យ៉ាងណាក៏ដោយ ក្រោយ​ពេល​សម្រាល​រួច ខ្ញុំ​សង្កេត​ឃើញ​ថា​ឥរិយាបថ​របស់​ប្ដី​ខ្ញុំ​ប្លែក​ខ្លាំង​ណាស់។ គាត់​ហាក់​ដូច​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ភ័យ​ព្រួយ ទឹក​មុខ​ស្លេក​ស្លាំង។ បើ​ទោះ​បី​ជា​នៅ​តែ​មើល​ថែ​ទាំង​ប្រពន្ធ​កូន​បាន​ល្អ​ក៏​ដោយ។ ខ្ញុំ​ប្រឹង​ជីក​សួរ​ជា​ច្រើន​ដង គាត់​តែង​ទម្លាក់​កំហុស​ថា​ដោយ​សារ​តែ​សម្ពាធ​ការងារ។ហើយ​ចាប់​ពី​ពេល​នោះ​ដែរ គាត់​ក៏​លែង​អើពើ​រឿង​លើ​គ្រែ​ទៀត​ដែរ ដោយ​យក​លេស​ថា​ខ្ញុំ​កូន​ខ្ចី​គួរ​តែ​សម្រាក​សិន ចាំ​គ្រប់​៦​ខែ​ចាំ​គិត​ទៀត។ថ្ងៃ​មួយ ពេល​កំពុង​សម្អាត​តុ​ធ្វើ​ការ​របស់​ប្ដី នៅ​ពេល​ឃើញ​សោ​នៅ​ជាប់​ទូ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​មើល។ នៅ​ពេល​នោះ​ពិភពលោក​ទាំង​មូល​ហាក់​ប្រែ​ក្លាយ​ជា​ពណ៌​ខ្មៅ​នៅ​ពេល​ខ្ញុំ​ឃើញ​ថា ប្ដី​ខ្ញុំ​មាន​ផ្ទុក​មេរោគ HIV នៅ​ក្នុង​ក្រដាស​ពិនិត្យ​ឈាម​របស់​គាត់។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ហេតុ​អី​បាន​ជា​គាត់​មាន​ផ្ទុក​ជំងឺ​នេះ ហើយ​ម្ដាយ​កូន​ខ្ញុំ​មាន​ជាប់​ដែរ​ឬ​អត់?
ដល់​ពេល​ហ្នឹង​ទើប​ប្ដី​ខ្ញុំ​សារភាព​ថា អំឡុង​ពេល​ដែល​ខ្ញុំ​ពពោះ ដោយ​សារ​តែ​ទ្រាំ​អត់​បាន ទើប​គាត់​ទៅ​រក​ក្រៅ។ ដោយ​មិន​ប្រុង​ប្រយ័ត្ន​ក៏​ឆ្លង​មេរោគ​ទៅ។ ដោយ​សារ​ហេតុនេះ ទើប​គាត់​លែង​ហ៊ាន​រួម​មេត្រី​ជា​មួយ​ខ្ញុំ ខ្លាច​ឆ្លង​ដល់​ខ្ញុំ។ គាត់​មិន​សុំ​ការ​អភ័យ​ទោស​នោះ​ឡើយ ដោយ​បាន​ប្រាប់​ថា​ខ្ញុំ​ចង់​ដោះ​ស្រាយ​យ៉ាង​ម៉េច​ក៏បាន។ នៅ​ពេល​នេះ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​បាត់​បង់​ឪពុក​នោះ​ឡើយ តែ​ក៏​មិន​អាច​បន្ត​រស់​នៅ​ក្រោម​ដំបូល​ជាមួយ​ប្ដី​ទៀត​ដែរ៕ប្រភព

I need Friends